Apple ចេញផ្សាយ iPhone 11 Pro និង iPhone 11 Pro Max

12/09/2019
iPhone 11 Pro and iPhone 11

Apple បានប្រកាសជាផ្លូវការស្មាតហ្វូន iPhone 11 Pro និង iPhone 11 Pro Max គឺជាជំនាន់បន្ទាប់របស់កំណែ iPhone XS និង iPhone XS Max។ ជាមួយតម្លៃដំបូង 999 USD សម្រាប់ iPhone 11 Pro និង 1.099 USD សម្រាប់ iPhone 11 Pro Max។

ទូរស័ព្ទនឹងមានពណ៌ Midnight Green, Space Gray, Silver និង Gold។ Apple ក៏បានបង្ហាញនូវបច្ចេកវិទ្យាមួយដែលមានឈ្មោះថា Super Retina XDR។ ទាំង iPhone 11 Pro និង iPhone 11 Pro Max សុទ្ធតែមានប្រព័ន្ធកាមេរ៉ាបីយ៉ាងពិសេស Apple បានបន្ថែមមួយកែវទៀត ដើម្បីថតបានផ្ទៃទូលាយ។

iPhone 11 Pro and iPhone 11

កញ្ចក់ឡេនបានរៀបចំជាត្រីកោណ ក្នុងចង្កោមរាងចតុកោណមួយ។ កាមេរ៉ាមានបន្ថែមរបៀបរាត្រី មដើម្បីថតរូបក្នុងស្ថានភាពមានពន្លឺតិច ស្រដៀងនឹងមុខងារ Night Vision លើ Google Pixel។

iPhone 11 Pro and iPhone 11

Apple ក៏បាន upgrade កាមេរ៉ាខាងមុខ ជាមួយសេនស័រ 12 MP ជាមួយផ្ទៃថតទូលាយជាង និងសមត្ថភាពថតវីដេអូ slow motion។

iPhone 11 Pro and iPhone 11

iPhone 11 Pro និង 11 Pro Max ប្រើបន្ទះឈីប A13 Bionic ជាស៊េរីថ្មីរបស់ Apple ជាមួយកម្លាំងម៉ាសុីនរបស់ CPU និង GPU លឿនជាង A12 នៅលើ iPhone XS និង iPhone XR ធ្វើអោយមួយគូនេះក្លាយជាស្មាតហ្វូនលឿនបំផុតលើទីផ្សារ។

Apple បាននិយាយថា អាចធ្វើបានជាង 1 សែនកោដិសកម្មភាពក្នុងមួយវិនាទី លើបន្ទះឈីប A13 Bionic ហើយវាបានធ្វើអោយ iPhone 11 Pro ក្លាយជាស្មាតហ្វូនល្អបំផុត។

iPhone 11 Pro and iPhone 11

Apple ក៏មានមោទនភាពផងដែរ ពេលបានធ្វើអោយឈីប A13 Bionic ក្លាយជាឈីបល្អបំផុតមកដល់ថ្ងៃនេះ បានបង្កើតឡើងតាមដំណើរការ mm ថ្មី។ នេះជួយអោយ A13 មានប្រសិទ្ធភាពជាង និងប្រើប្រាស់ថាមពលទាបជាង។

Apple ប្រកាសអាយុកាលថ្មរបស់ iPhone 11 Pro នឹងយូរជាង iPhone XS ពី 4-5 ម៉ោងឯណោះ។ ពេលនេះ ឧបករណ៍សាកលឿន 18 W បានបំពាក់ស្រាប់ក្នុងប្រអប់។ Face ID ក៏បានបង្កើនសមត្ថភាព ប្រតិបត្តិការបានលឿនជាង និងស្កេនបានទូលាយជាង។

អ្នកគិតយ៉ាងណាចំពោះគូ Apple ថ្មីនេះ? ចែករំលែកជាមួយយើងខ្ញុំផង!

ប្រភព៖ 9to5mac

ព័ត៌មានថ្មីបំផុត
ព័ត៌មានផ្សេងៗ
ពិភាក្សាជាមួយយើងខ្ញុំ

កំពុងដំណើរការ សូមលោកអ្នករង់ចាំបន្តិចទៀត...