Apple នឹងផលិតថ្មផ្ទាល់ ដើម្បីមិនពឹងផ្អែកលើអ្នកផ្សេង

01/02/2019
Apple

Apple បានរចនាផ្ទាល់នូវគ្រឿងផ្សំជាច្រើនសម្រាប់ផលិតផលរបស់ខ្លួន អស់រយៈពេលជាច្រើនឆ្នាំមកនេះ ហើយថ្មីៗនេះ មានព័ត៌មានស្ដីថាក្រុមហ៊ុនកំពុងមានគម្រោងការផ្គត់ផ្គង់ modem និងអេក្រង់ microLED ថ្មីដោយខ្លួនឯង។ ក្រៅពីនេះទៀត របាយការណ៍ថ្មីក៏បានអោយដឹងថា Apple ក៏ចង់ផលិតថ្មដោយខ្លួនឯងផងដែរ។

បានដឹងថាមួយគ្រានេះ Apple បានជួលលោក Soonho Ahn ធ្វើជាប្រធានក្រុមអភិវឌ្ឍន៍ថាមពលថ្មសកលលោក។ អ្នកជំនាញនេះធ្លាប់ធ្វើការអោយក្រុមហ៊ុន LG Chem (ក្រុមហ៊ុនកូនរបស់ LG ជំនាញខាងផលិតថ្ម) ក្នុង 18 ឆ្នាំ  បន្ទាប់មកក៏បានឈប់ពីការងារនេះរបស់គាត់ ដើម្បីចូលរួមជាមួយ Samsung SDI (ក្រុមហ៊ុនកូនរបស់ Samsung) ក្នុងឆ្នាំ 2014។ ចំណែក Samsung SDI វិញ ធ្លាប់ជាអ្នកផ្គត់ផ្គង់ថ្មអោយ Apple។

ក្នុងរយៈពេលធ្វើការអោយ Samsung SDI លោក Ahn បានធ្វើជាអនុប្រធានជាន់ខ្ពស់ ដឹកនាំការអភិវឌ្ឍន៍ថ្ម lithium បច្ចុប្បន្ន បច្ចេកវិទ្យាថ្ម និងសម្ភារៈថ្មជំនាន់បន្ទាប់។

ជិតមួយឆ្នាំមុន Apple បានសម្រេចចរចាដើម្បីទទួលបានការផ្គត់ផ្គង់ cobalt ក្នុងរយៈពេលមួយដ៏វែង។ នៅពេលនោះ គេគ្រាន់តែគិតថា Apple ចង់ជួយដៃគូធានាបានការផ្គត់ផ្គង់ថ្មសម្រាប់ឧបករណ៍របស់ខ្លួន។ ប៉ុន្តែ ប្រមាណបុគ្គលិកដែលទើបតែបានជ្រើសរើសជិតនេះ បានបង្ហាញថាក្រុមហ៊ុន Apple ពិតជាចង់ផលិតថ្មដោយខ្លួនឯង ហើយរំពឹងថាថ្មរបស់ Apple នឹងបានផ្អែកទៅលើបច្ចេកវិទ្យាថ្មី និងសម្ភារៈថ្មី។

ប្រភព៖ PhoneArena

ព័ត៌មានថ្មីបំផុត
ព័ត៌មានផ្សេងៗ
ពិភាក្សាជាមួយយើងខ្ញុំ

កំពុងដំណើរការ សូមលោកអ្នករង់ចាំបន្តិចទៀត...