នេះគឺជាហេតុផលទាំង 5 ដែលធ្វើឱ្យអ្នករក្សាទុក iPhone កាន់តែយូរ

10/01/2019
នេះគឺជាហេតុផលទាំង 5 ដែលធ្វើឱ្យអ្នករក្សាទុក iPhone កាន់តែយូរ

Apple បានចាប់ផ្តើមឆ្នាំ 2019​ មិនសូវជាល្អប៉ុន្មានទេដោយតួរលេខនៃការលក់ iPhone របស់ក្រុមហ៊ុនមិនបានច្រើននាពេលថ្មីៗនេះ និងក្នុងពេលអនាគតដ៏ខ្លីខាងមុខ។ នេះប្រហែលជាដោយសារអ្នកប្រើទូរស័ព្ទ iPhone បានប្តូរទៅប្រើប្រព័ន្ធប្រតិបត្តិការ Android ឬពួកគេមិនចង់ដំឡើង iPhone ចាស់ៗរបស់ពួកគេ។

ដោយមូលហេតុដែលអ្នកប្រើ iPhone មិនអាចដំឡើង iPhone ចាស់ៗរបស់ពួកគេជាអ្វីទៅ? ចូលរួមអាននៅអត្ថបទនេះជាមួយខ្ញុំដោយផ្អែកលើការចែករំលែករបស់ Cultofmac ទាំងអស់គ្នាណា។

១. ការចំណាយសម្រាប់ស្មាតហ្វូនថ្មីមានការថយចុះ

ការចំណាយសម្រាប់ស្មាតហ្វូនថ្មីមានការថយចុះ

យើងអាចមើលឃើញថាទីផ្សារស្មាតហ្វូនកំពុងរីកលូតលាស់កាន់តែខ្លាំង ផលិតផលជាច្រើនទើបតែចេញថ្មីអាចត្រូវបានប្រើជំនួសគ្នាទៅវិញទៅមក។ សព្វថ្ងៃនេះអ្នកប្រើប្រាស់មានទំនោរជ្រើសរើសស្មាតហ្វូនដែលមានតំលៃសមរម្យជាជាងចំណាយប្រាក់ច្រើនលើស្មាតហ្វូនមួយ។

នេះមិនត្រឹមតែប៉ះពាល់ដល់ក្រុមហ៊ុន Apple តែប៉ុណ្ណោះទេប៉ុន្តែក៏ប៉ះពាល់សល់ក្រុមហ៊ុនផលិតផ្សេងទៀតផងដែរ។ ការលក់ចេញក្នុងតម្លៃខ្ពស់របស់ iPhone ថ្មីមួយគ្រឿង Apple នឹងធ្វើអោយអ្នកប្រើស្ទាក់ស្ទើរក្នុងការទិញ។ ទោះបីជាគេទិញក៏ដោយក៏គេនឹងប្រើវាអស់ជាច្រើនឆ្នាំដែរ។

២. ប្ដូរថ្មថ្មី ជំនួសការទិញ iPhone ថ្មី

ប្ដូរថ្មថ្មី ជំនួសការទិញ iPhone ថ្មី

បន្ទាប់ពីការពន្យារពេលនៃការចេញនូវ iPhone កាលពីឆ្នាំមុន ក្រុមហ៊ុន Apple បានសុំអភ័យទោសចំពោះអ្នកប្រើប្រាស់ដោយផ្តល់ជូននូវសេវាកម្មប្ដូរថ្មដែលមានតំលៃថោកសម្រាប់ iPhone ចាស់ដែលបញ្ចុះពី 79 ដុល្លារ នៅសល់ត្រឹម 29 ដុល្លារ។ នេះជាមួលហេតុដែលធ្វើឱ្យអ្នកប្រើប្រាស់មានទំនោរក្នុងការប្ដូរថ្មសម្រាប់ iPhone ជំនួសឱ្យការទិញ iPhone ថ្មី។

៣. តម្លៃ iPhone ថ្មីថ្លៃ

តម្លៃ iPhone ថ្មីថ្លៃ

ក្នុងរយៈពេល 2 ឆ្នាំចុងក្រោយនេះតម្លៃ iPhone បានកើនឡើងឥតឈប់ឈរ និងមានតម្លៃថ្លៃបើប្រៀបធៀបទៅនឹងទីផ្សារស្មាតហ្វូនទាំងមូល។ ការបង្ហាញតម្លៃ iPhone X, iPhone Xs និង iPhone Xs Max លើសពី 1,000 ដុល្លារអាមេរិក។ សូម្បីតែម៉ូដែលថោកបំផុតនៅក្នុងឆ្នាំ 2018 គឺ iPhone Xr ក៏មានតម្លៃថ្លៃជាង iPhone 8 នៅឆ្នាំ 2017 ផងដែរ។

មិនតែប៉ុណ្ណោះ គ្រឿងបន្លាសរបស់ iPhone ក៏បានលក់ក្នុងតំលៃថោកផងដែរ។ ហេតុដូច្នេះការអាប់ដេត iPhone ស៊េរីថ្មីជារាងរាល់ឆ្នាំគឺជារឿងចាស់គំរិលមួយ។ អ្នកប្រើប្រាស់នឹងមានទំនោរនឹងទុក iPhone ចាស់យូរជាង។

៤. iPhone ចាស់នូវតែមានការ update iOS version ថ្មី

iPhone ចាស់នូវតែមានការ update iOS version ថ្មី

Apple គឺជាក្រុមហ៊ុនមួយដែលគាំទ្រការ update កម្មវិធីលើទូរស័ព្ទយ៉ាងល្អ។ សូម្បីតែប្រព័ន្ធប្រតិបត្តិការចុងក្រោយបំផុតរបស់ក្រុមហ៊ុនគឺ iOS 12 ក៏បានតំឡើងនៅលើ iPhone 5s។ iPhone កាន់តែចាស់ ការ update កាន់តែខ្ពស់ដោយសារការបន្ថែមនៃមុខងារថ្មីជាច្រើនដែលស៊េរីចាស់មិនមាន។

ប្រសិនបើក្រុមហ៊ុន Apple ធ្វើការបង្អាកម៉ូដែលទូរស័ព្ទចាស់តាមរយៈការ update កម្មវិធីដោយចេតនានោះពួកគេនឹងត្រូវចាប់កំហុសភ្លាម។ ផ្ទុយទៅវិញប្រសិនបើមិនធ្វើការ update នោះផលិតផល Apple នឹងហួសស៊េរីជាមិនខាន។ វិធីតែមួយគត់សម្រាប់ក្រុមហ៊ុន Apple គឺធ្វើការជំនួយដល់ការ update របស់អ្នកប្រើប្រាស់។ ដូច្នេះអ្នកប្រើ iPhone ចាស់ៗនឹងមានហេតុផលមួយបន្ថែមទៀតដើម្បីពន្យាពេលប្ដូរស៊េរី iPhone ថ្មី។

៥. iPhone ចាស់គឺជា "មរតក"

iPhone ចាស់គឺជា

ជាទូទៅនៅពេលទិញ iPhone ថ្មីអ្នកប្រើតែងតែមានបំណងជូន iPhone ចាស់របស់ពួកគេទៅសាច់ញាតិហើយឥទ្ធិពលនេះនៅតែបន្តពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។ iPhone ចាស់ៗនឹងបានបញ្ជូនពីមួយជំនាន់ទៅមួយជំនាន់ទៀតហើយបានរក្សាទុកយ៉ាងយូរ។

ដូច្នេះជំនួសឱ្យការលក់បានស្មាតហ្វូន 2 គ្រឿងការលក់ទូរស័ព្ទ iPhone របស់ក្រុមហ៊ុន Apple ត្រូវបានកាត់បន្ថយមកត្រឹមពាក់កណ្តាល។

ខាងលើនេះជាហេតុផលដែលអ្នកប្រើប្រាស់ទូរស័ព្ទ iPhone ជាញឹកញាប់ធ្វើការ update ទូរស័ព្ទរបស់ពួកគេ។ តើអ្នកគិតថាអ្នកគួរធ្វើការ update iPhone របស់ខ្លួនប៉ុន្មានដងក្នុងមួយឆ្នាំដែល? សូមចែករំលែកជាមួយខ្ញុំនៅក្រោមអត្ថបទនេះណា។

ព័ត៌មានថ្មីបំផុត
ព័ត៌មានផ្សេងៗ
ពិភាក្សាជាមួយយើងខ្ញុំ

កំពុងដំណើរការ សូមលោកអ្នករង់ចាំបន្តិចទៀត...