3 គន្លឹះដ៏អស្ចារ្យ ជួយដោះស្រាយបញ្ហាអស់អង្គចងចាំ

12/02/2019

អស់ទំហំផ្ទុកនៅលើទូរស័ព្ទ គឺជាបញ្ហាមួយដ៏រំខានបំផុតសម្រាប់អ្នកប្រើប្រាស់។ នៅក្នុងអត្ថបទនេះ Bigphone.com នឹងណែនាំដល់អ្នកនូវគន្លឹះដ៏អស្ចារ្យចំនួនបី ដើម្បីជួយអ្នកលែងព្រួយបារម្ភអំពីសមត្ថភាពផ្ទុកនៅលើទូរស័ព្ទ។

1. សម្អាតអង្គចងចាំជាទៀងទាត់

សម្អាតអង្គចងចាំក្នុង

ចូរចំណាយពេលវេលាខ្លះដើម្បីសម្អាតកម្មវិធីដែលអ្នកមិនប្រើប្រាស់ លុបអង្គចងចាំ cache និងឯកសារដែលមិនចាំបាច់ ដើម្បីសល់កន្លែងសម្រាប់កម្មវិធីចាំបាច់។ ឬអ្នកអាចផ្លាស់ប្ដូរពួកវាទៅកាន់ឧបករណ៍ផ្សេងទៀត ដើម្បីរំដោះទំហំផ្ទុក។

2. ប្រើប្រាស់កាត microSD

កាតអង្គចងចាំ MicroSD គឺជាឧបករណ៍មួយដ៏មានប្រយោជន៍ បើសិនជាទូរស័ព្ទរបស់អ្នកមានទំហំ ROM តូច ឬអ្នកត្រូវការផ្ទុកទិន្នន័យច្រើន ជួយសំចៃផ្ទៃអង្គចងចាំក្នុងដែលមានកំណត់របស់ទូរស័ព្ទ។ អ្នកអាចផ្ទុកកម្មវិធី រូបភាព តន្ត្រី ... ចូលទៅនឹងកាត microSD ជំនួសអោយអង្គចងចាំរបស់ទូរស័ព្ទ។

ប្រើប្រាស់កាត microSD

បើសិនជាទូរស័ព្ទរបស់អ្នកមិនមានរន្ធកាត microSD អ្នកអាចប្រើរន្ធមួយតាមរយៈ USB OTG ឬជាមួយខ្សែកាប microSD។

3. ប្រើទិន្នន័យពពក

ផ្ទុកទិន្នន័យដែលត្រូវការអង្គចងចាំច្រើនបំផុតដូចជា រូបភាព តន្ត្រី វីដេអូ... ចូលទៅក្នុងទិន្នន័យពពក នឹងជួយអ្នកសន្សំបានច្រើនអង្គចងចាំក្នុងជាង។ កម្មវិធីពពកដែលពេញនិយមនាពេលបច្ចុប្បន្ន៖ OneDrive, iCloud, Google Drive, Dropbox…។

ប្រើទិន្នន័យពពក

ខាងលើនេះគឺជា 3 គន្លឹះដ៏អស្ចារ្យដែល Bigphone.com ណែនាំដល់អ្នក ជួយសន្សំសំចៃអង្គចងចាំក្នុងបានច្រើនជាង។ ចូរអនុវត្តជាបន្ទាន់!

ព័ត៌មានថ្មីបំផុត
ព័ត៌មានផ្សេងៗ
ពិភាក្សាជាមួយយើងខ្ញុំ

កំពុងដំណើរការ សូមលោកអ្នករង់ចាំបន្តិចទៀត...